ម្ហូបខ្មែរ ទឹកគ្រឿង

Loading...
Spread the love

ទឹក​គ្រឿង​ជា​មុខ​ម្ហូប​មួយ​មុ​ខ​ ​ដែល​ជន​ជាតិ​ខ្មែរ​ចូលចិត្តបរិ ភោគ​មិន​ថា​រស់​នៅ​ក្នុង​ទី​ក្រុង​រឺ​ជន​បទ​និង​ល្បី​ជា​មុខ​ម្ហូប​ប្រ​ចាំ​ត្រកូល​ខ្មែរ​។​តើ​ទឹក​គ្រឿង​ដែល ជន​ជាតិ​ខ្មែរ​ចូល​ចិត្ត​ញ៉ាំ​មាន​គ្រឿង​ផ្សំ​មាន​អ្វី​ខ្លះ?​

គ្រឿងផ្សំរបស់ទឹកគ្រឿងមានដួចជា៖

  • ផ្នែកសាច់ៈត្រីកេសឆ្អើរ ត្រីរ៉ស់ រឺត្រីឆ្ដោរ ស្ងោរ(ត្រីអ្វីក៏បានដែរអោយតែមានសាច់ច្រើនមិនសូវមានឆ្អឹង)
  • ផ្នែកគ្រឿងផ្សំៈទឹកអំពិលទុំ ប្រហុក ស្ករស អំបិល ប៊ីចេង សណ្ដែកដីលីង(មិនបាច់ដាក់ក៏បានបើមិនចូលចិត្ត)
  • ផ្នែកអន្លក់ៈផ្កាស្នោ ផ្កាស្ដៅ កំប្លោក ត្រប់វែង ត្រសក់ ននោង ត្រកួន( ជីបន្លា និងបន្លែផ្សេងទៀតដែលអ្នកចូលចិត្ត)

ចំពោះរបៀបធ្វើទឹកគ្រឿងមានជាលំដាប់ដួចតទៅ៖

  • លាងត្រីអោយស្អាត ដាក់ចំហុយ ជាមួយប្រហុក។
  • ស្រង់ត្រីចេញទឺកប្រហុក អោយត្រជាក់បន្តិច រួចបេះយកសាច់ត្រី បន្ទាប់មកបុកអោយឡើងសរសៃ។
  • ជ្រំទឹកប្រហុកចំហុយ ជាមួយអំពិលទុំ រួចចាក់ចូលត្រីបុក លៃលកយ៉ាងណាកុំអោយរាវពេក។
  • ដាក់អំបិល ស្ករស និងប៊ីចេង ភ្លក់តាមរសជាតិដែលអ្នកចូលចិត្ត។
  • រួចហាន់ជីបន្លាអោយឆ្មារៗដាក់ទុកជាបានការ។
  • បុកសណ្ដែកដីលីងដាក់ បើចូលចិត្ត។
  • បន្លែអន្លក់ដែលត្រូវស្រុះ មាន ននោង ស្ពៃខៀវ និង ផ្កាស្ដៅ។
  • បន្លែអន្លក់ដែលត្រូវផាត់ប្រេង រឺខ្លាញ់ មាន ផ្កាស្នោ និងត្រកួន។

ចុងបញ្ចប់យើងត្រូវរៀបចំបន្លែណាដែល ផាត់ប្រេង រឺខ្លាញ់បន្លែណាដែលស្រុះនិងបន្លែណាមិនស្រុះឬមិនផាត់ដាក់តាមប្រភេទ
របស់វា។ រួចបរិភោគជាមួយគ្រូសាររបស់អ្នក់បានទាំងរសជាតិបានទាំងសុភមង្គល៕

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *