ភាពខុសគ្នារវាងជំងឺផ្តាសាយ និង​ជំងឺអាលែកហ្ស៊ី​

Loading...
Spread the love

ផ្តាសាយ និង​អាលែកហ្ស៊ី​នឹង​អ្វីមួយ​អាច​បណ្តាល​ឱ្យ​មាន​រោគ​សញ្ញា​ស្រ​ដៀង​គ្នា ហើយ​ការ​ស្វែងរក​ថា តើ​អ្វី​ពិតប្រាកដ​ដែល​អ្នក​កើត​នោះ គឺជា​ជំហាន​ដំបូង​ឆ្ពោះទៅ​រក​ការ​ព្យាបាល ។ ផ្តាសាយ​បណ្តាល​មក​ពី​មេរោគ​មួយ ក្នុង​ចំណោម​មេរោគ​ច្រើន​ជាង​២០០០ ដែល​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ។

ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​អ្វីមួយ វា​មិន​អាច​ឆ្លង​ទេ ព្រោះ​វា​បណ្តាល​មក​ពី​សារធាតុ​ដែល​ធ្វើ​ឱ្យ​យើង​មាន​ប្រតិកម្ម​ដូច​ជា លំអង​ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​ពី​ជំងឺ​មាន​ប្រតិកម្ម​ខ្លាំង ។ ក្នុង​រដូវរំហើយ​ដើមឈើ និង​ស្មៅ​មាន​កម្រិត​លំអង​ខ្ពស់ ដែល​ធ្វើ​ឱ្យ​កណ្តាស និង​មាន​រោគ​សញ្ញា​ដូច​ផ្តាសាយ ចំពោះ​ជនជាតិ​អា​មេ​រិ​ក​ប្រហែល​៦០ លាន​នាក់ ដែល​មាន​ជំងឺ​រលាក​ច្រមុះ ដែល​ជា​ទូទៅ​គេ​ស្គាល់​ថា hay fever ។

ACAAI បាន​និយាយ​ថា មាន​របៀប​មួយ​ចំនួន​ដែល​អាច​បែក​ចែក​ឱ្យ​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​អាលែកហ្ស៊ី និង​ជំងឺ​ផ្តាសាយ ។ ជំងឺ​ផ្តាសាយ​ជា​ធម្មតា​មានកា​រវិ​វ​ឌ្ឍ​ដែល​ចាប់ផ្តើម​ពី​តឹង​ច្រមុះ​,​រលាក​បំពង់ក និង​ក្តៅខ្លួន តិច​ៗ បន្ទាប់​មក​កណ្តាស និង​ហៀរ​សំបោរ មាន​ស្លេស​ក្រាស់​ហើយ​ច្រើន​តែ​មាន​ពណ៌​លឿង ឬ​បៃតង ។ ជា​ទូទៅ​រោគ​សញ្ញា​អាលែកហ្ស៊ី​រួម​មាន​កណ្តាស​,​រមាស់​ភ្នែក និង​ច្រមុះ ប៉ុន្តែ​ស្លេស​ថ្លា​ធម្មតា ។

ក្នុង​ពេល​ជំងឺ​ផ្តាសាយ​មាន​រយៈពេល​១​ទៅ ២​ស​ប្តា​ហ៍ រោគ​សញ្ញា​អាលែកហ្ស៊ី​នៅ​តែ​បន្ត និង​អាច​កាន់តែ​ខ្លាំង​ប្រ​សិន បើ​អ្នក​នៅ​តែ​បន្ត​ប៉ះ​នឹង​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រតិកម្ម ។ អាលែក​ហ្ស៊ី​នៅ​រដូវរំហើយ​អាច​មាន​រយៈពេល​៦​ស​ប្តា​ហ៍ ឬ យូរ​ជាង​នេះ ។

ការ​ឈឺចាប់ និង​ក្តៅខ្លួន​បញ្ជាក់​ថា អ្នកមាន​ជំងឺ​ផ្តាសាយ ប៉ុន្តែ​អាការ​រមាស់​ភ្នែក គឺជា​ភស្តុ​តាង​នៃ​អាលែកហ្ស៊ី ។

ឈឺបំពង់ក និង​ក្អក អាច​មាននៅ​ពេល​អាលែកហ្ស៊ី ប៉ុន្តែ​ភាគច្រើន​វា​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ផ្តាសាយ ។ ក្អក​គឺជា​លក្ខណៈ​ទូទៅ​នៃ​ជំងឺ​ផ្តាសាយ ប៉ុន្តែ​វា​ក៏​អាច​ជា​សញ្ញា​នៃ​ប្រតិកម្ម​ដែល​ទាក់ទង​នឹង​ជំងឺហឺត ជា​ពិសេស​ចំពោះ​កុមារ ៕

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *