អ្នក​គួរ​ជៀសវាង​អ្វីខ្លះ​ពេល​លេបថ្នាំ​គ្រាប់​ជាតិ​ដែក ?

Loading...
Spread the love

ទឹកតែ និង កាហ្វេ

ការ លេបថ្នាំ គ្រាប់ ជាតិ ដែក ជាមួយនឹង ទឹកតែ ឬ កាហ្វេ គឺ អាច កាត់ បន្ថយ នូវ បរិមាណ នៃ ការ បឺត ស្រូប ជាតិ ដែក របស់ រាង កាយ ។ ភេសជ្ជៈ ទាំងនេះ ថែម ទាំង អាច កាត់ បន្ថយ នូវ ការ បឺត ស្រូប របស់ ជាតិ ដែក ពី ក្នុង អាហារ ផង ដែរ ។ ឥទ្ធិពល ទាំងនេះ ប្រហែលជា អាច រួម ចំណែក ដល់ ជំងឺ ស្លេកស្លាំង ដោយសារ កង្វះ សារជាតិ ដែក ជា ពិសេស ចំពោះ ក្រុម មនុស្ស ដែល មានការ ប្រឈម នឹង កត្តា គ្រោះថ្នាក់ ផ្នែក សុខភាព ដទៃ ទៀត ។

ផលិតផល ដែល ធ្វើ ពី ជាតិ ទឹកដោះគោ

សារជាតិ កាល់ស្យូម ដែល មាននៅ ក្នុង ផលិតផល ដែល ធ្វើ ពី ជាតិ ទឹកដោះគោ មាន ដូច ជា ទឹកដោះគោ និង ហ្វ្រូ ម៉ាស គឺ អាច កាត់ បន្ថយ នូវ ការ បឺត ស្រូបនៃ ជាតិ ដែក ពី ក្នុង អាហារ និង ពី ថ្នាំ គ្រាប់ ។ ស្ថានភាព នេះ ប្រហែលជា មិន មាន បញ្ហា អ្វី នោះ ទេ ចំពោះ អ្នក ដែល មាន ផ្ទុក សារជាតិ ដែក គ្រប់គ្រាន់ នៅ ក្នុង ខ្លួន របស់ ពួក គេ ។

ប៉ុន្តែ ប្រសិនបើ អ្នក ត្រូវការ ជាតិ ដែក បន្ថែម នោះ អ្នក ត្រូវ លេបថ្នាំ គ្រាប់ ជាតិ ដែក ជាមួយនឹង អាហារ ដែល មាន ជាតិ ទឹកដោះគោ តិច បំផុត តាម ដែល អាច ធ្វើ បាន ។ មាន មនុស្ស ខ្លះ បាន និយាយ ថា អ្នក នឹង អាច ទទួល បាន នូវ ការ បឺត ស្រូប របស់ ជាតិ ដែក បាន ល្អ បំផុត ប្រសិនបើ អ្នក បាន លេប វា ដោយ ពោះ ទទេ ប៉ុន្តែ វា អាច នឹង បង្កើន នូវ គ្រោះថ្នាក់ ប្រឈម នឹង ការ រលាក ក្រពះ ។ កុំ ប្រថុយ ជាមួយនឹង ស្ថានភាព នេះ ។ អ្នក គួរតែ លេប វា ជាមួយនឹង អាហារ ដែល មាន ជាតិ កាល់ស្យូម ទាប ។

អាហារ

ការ លេបថ្នាំ គ្រាប់ ជាមួយនឹង អាហារ គឺ អាច កាត់ បន្ថយ នូវ កម្រិត នៃ ការ បឺត ស្រូប របស់ ជាតិ ដែក របស់ រាង កាយ បាន ពី ៤០ ទៅ ៥០ ភាគរយ ។ ដើម្បី ទទួល បាន នូវ ការ បឺត ស្រូប ក្នុង កម្រិត ដ៏ ប្រសើរ ជាតិ ដែក គួរ ត្រូវ បាន លេប ជាមួយនឹង ពោះ ទទេ ។ ប៉ុន្តែ មាន មនុស្ស មួយ ចំនួន មិន អាច ទ្រាំទ្រ នឹង វា បាន ទេ ដោយសារ តែ ផល រំខាន របស់ វា គឺ អាច ធ្វើ ឲ្យ អ្នក ឈឺក្រពះ និង ក្អួតចង្អោរ ។

ប្រសិនបើ អ្នក ចាំបាច់ ត្រូវ តែ លេបថ្នាំ គ្រាប់ ជាតិ ដែក ជាមួយនឹង អាហារ ដើម្បី កាត់ បន្ថយ នូវ ផល រំខាន នេះ នោះ អ្នក ត្រូវ ជៀសវាង នូវ ប្រភេទ អាហារ ដែល ធ្វើ ពី ជាតិ ទឹកដោះគោ , ទឹកតែ , កាហ្វេ ឬ ស្រូវ សាឡី ៕

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *