ខ្លាញ់ត្រី OMEGA-3 ជំនួយ​សម្រាប់​ព្យាបាល​ជំងឺលើសឈាម

Loading...
Spread the love

អស់ រយៈពេល ១០ ឆ្នាំ មក ហើយ ដែល ប្រជាជន អា មេ រិ ក ជា ច្រើន នាក់ ងាក មក ប្រើ ខ្លាញ់ត្រី Omega-3 ជា អាហារ បំប៉ន ។ អាហារ បំប៉ន ទាំងនេះ ជួយ ដាសតឿន ដល់ ការ ចិញ្ចឹម រាង កាយ បាន តាម រយៈ ខ្លាញ់ Omega-3 នេះ ។ របប អាហារ ជា សាច់ ត្រី និង អាហារ បំប៉ន ជា ខ្លាញ់ត្រី គឺ មាន អត្ថប្រយោជន៍ ច្រើន សម្រាប់ សុខភាព មនុស្ស ហើយ វា ក៏ ជំនួយ ទៅ ដល់ ជំងឺ បេះដូង – សរសៃឈាម ផង ដែរ ។ខ្លាញ់ Omega-3 មាន ផ្ទុក ទៅ ដោយ Docosahexaenoci Acid (DHA) និង Eicosapentaenoic Acid (EPA) ហើយ វា មាន សារសំខាន់ ណាស់ ក្នុង ការ បង្ការ និង គ្រប់គ្រង ជំងឺ បេះដូង – សរសៃឈាម ។ការ រក ឃើញ បាន បង្ហាញ ថា ខ្លាញ់ត្រី Omega-3 ប្រហែលជា ជំនួយ ទៅ ដល់ ៖

  • បញ្ចុះ សម្ពាធ ឈាម
  • បន្ថយ ជាតិ ខ្លាញ់ Triglycerides
  • ពន្យឺត នូវ ការ ករ កើត កំនរ ឈាម នៅ ក្នុង សរសៃឈាម អាក់ទែរ
  • បន្ថយ ចង្វាក់បេះដូង ដើរ មិនធម្មតា
  • កាត់ បន្ថយ ការ កើត ជំងឺ គាំងបេះដូង និង ដាច់ សរសៃឈាម ខួរក្បាល
  • បន្ថយ នូវ ឱកាស នៃ ការ ស្លាប់ ភ្លាម ៗ ចំពោះ មនុស្ស ដែល មាន ជំងឺ បេះដូង

តើ ត្រូវ ទទួលទាន ខ្លាញ់ត្រី Omega-3 ប៉ុន្មាន ទើប មាន សុវត្ថិភាព ?
បើ យោង ទៅ តាម រដ្ឋបាល ចំណីអាហារ និង ឱសថ ឲ្យ ដឹង ថា ការ ទទួលស្គាល់ ទូទៅ ដើម្បី សុវត្ថិភាព (Generally Recognized As Safe, GRAS) បាន កំណត់ ថា ការ បរិភោគ ខ្លាញ់ ត្រី នេះ ជា រៀងរាល់ថ្ងៃ គឺ មិន ឲ្យ លើស ពី ៣ ក្រាម នោះ ទេ ។

តើ ខ្លាញ់ត្រី Omega-3 មាន ផល ប៉ះពាល់ អ្វី ដែរ ទេ?
ផល ប៉ះពាល់ របស់ វា រួម មាន ៖

  • មាត់ ធុះ ក្លិន ត្រី
  • ដកដង្ហើម មក មាន ក្លិន ត្រី
  • ឈឺក្រពះ
  • លាមក ទន់
  • ចង្អោរ

ការ ដែល បរិភោគ ខ្លាញ់ត្រី ជា ប្រចាំ ថ្ងៃ លើស ពី ៣ ក្រាម ប្រហែល ប្រឈម មុខ ខ្លាំង នឹង ការ ហូរ ឈាម ។ ក្នុង កម្រិត ខ្លាញ់ត្រី ខ្ពស់ ពេក ក៏ ប្រហែលជា ធ្វើ ឲ្យ រាំងស្ទះ នូវ មុខងារ របស់ ប្រព័ន្ធ ភាពស៊ាំ អ្នក បាន ។ប្រសិនបើ អ្នក ចង់ បរិភោគ ខ្លាញ់ត្រី Omega-3 ច្រើន ចូរ ទៅ ពិគ្រោះ ជាមួយ គ្រូពេទ្យ ជា មុន សិន ។ គ្រូពេទ្យ អាច នឹង ណែនាំ នូវ របៀប បញ្ចូល ខ្លាញ់ត្រី Omega-3 ទៅ ក្នុង របប អាហារ របស់ អ្នក ។ ជាមួយ គ្នា នេះ ដែរ គ្រូពេទ្យ របស់ អ្នក អាច តាមដាន រាល់ បញ្ហា សុខភាព របស់ អ្នក ប្រសិនបើ អ្នក ទទួលទាន ខ្លាញ់ត្រី ក្នុង កម្រិត ត ខ្ពស់ ។
តើ មាន អនុសាសន៍ អ្វី សម្រាប់ ឲ្យ ទទួលទាន ខ្លាញ់ត្រី Omega-3 បាន?
នេះ គឺជា ការ ណែនាំ របស់ សមាគម ន៍ ជំងឺ បេះដូង សហរដ្ឋអាមេរិក ៖
• ចូរ បរិភោគ ត្រី គ្រប់ ប្រភេទ ឲ្យ បាន តិច បំផុត ២ ដង ក្នុង មួ យស ប្តា ហ៍ ។ របប អាហារ ត្រី មាន ខ្លាញ់ រួម មាន ត្រី Tuna, ត្រី Mackerel ត្រី សា ម៉ុង និង ត្រី Herring ។

  • ប្រសិនបើ អ្នកមាន ជំងឺ បេះដូង ចូរ ទទួលទាន ខ្លាញ់ត្រី Omega-3 ឲ្យ បាន ១ ក្រាម ជា រៀងរាល់ថ្ងៃ ។ ការ ធ្វើ ដូច្នេះ អាច យក ពី ត្រី ឬ អាហារ បំប៉ន ណាមួយ ក៏ បាន ដែរ ។
  • ប្រសិនបើ អ្នកមាន កំរិត ជាតិ ខ្លាញ់ Triglycerides ខ្ពស់ ចូរ បរិភោគ ខ្លាញ់ត្រី Omega-3 អោយ បាន ២ ទៅ ៤ ក្រាម ក្នុង មួយ ថ្ងៃ ។

ខណៈ ពេល ដែល ខ្លាញ់ត្រី Omega-3 អាច ជួយ បន្ថយ ការ ឡើង សម្ពាធ ឈាម ខ្ពស់ ខ្លាញ់ Triglyceride និង ការ ស្លាប់ ភ្លាម ៗ ដោយសារ ជំងឺ បេះដូង វា ក៏ នៅ តែ មាន ផលប្រយោជន៍ ផ្សេង ៗ ទៀត ផង ដែរ ។ ឧទាហរណ៍ ការ បន្ថែម នូវ ជាតិ ខ្លាញ់ Omega-3 ទៅ ក្នុង ម្សៅ ទឹក ដោះគោ កូន ក្មេង គឺ មាន ប្រយោជន៍ ដ៏ ធំធេង សំរាប់ ការ លូតលាស់ និង រីក ចំរើន ជា ធម្មជាតិ របស់ទារក ៕

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *