ការ​​បែក​ញើស​ ​និង​​ធុំ​ក្លិន​​ខ្លួន​

Loading...
Spread the love

ញើស និង ការ មាន ក្លិន ខ្លួន កើត ឡើង នៅ ពេល ណា ដែល អ្នក ហាត់ប្រាណ ឬ ធ្វើការ ខ្លាំង អ្នក ស្ថិត ក្នុង ស្ថានភាព ក្តៅ ឬ មាន អារម្មណ៍ ភ័យ ខ្លាច , ថប់ បារម្ភ និង មាន ភាព តានតឹង អារម្មណ៍ (stress) ។ ប៉ុន្តែ ការ បែកញើស និង មាន ក្លិន ខ្លួន បែប នេះ គឺជា រឿង ធម្មជាតិ និង ធ្វើ ឲ្យ អ្នកមាន សុខភាព ល្អ ។ បែកញើស គ្រាន់តែ ជា ផល ប៉ះពាល់ ដ៏ តូច មួយ ប៉ុណ្ណោះ ។

ប៉ុន្តែ ក្លិន ខ្លួន វិញ ជា បញ្ហា ធំ ដែល យើង គួរតែ ចាប់អារម្មណ៍ ។ ទោះបីជា ញើស មិន មាន ក្លិន ក្តី ប៉ុន្តែ ញើស ជួនកាល ក៏ អាច បង្ក ឲ្យ មាន ក្លិន មិនល្អ នៅ ពេល ដែល វា ត្រូវ បាន ប៉ះ នឹង បាក់តេរី នៅ លើ ស្បែក របស់ អ្នក ។

វា ជា រឿង មួយ អាច គួរ ឲ្យ បារម្ភ បើសិនជា មានការ ប្រែប្រួល មិនធម្មតា នៃ ការ ចេញ ញើស ( ការ ចេញ ញើស ច្រើន ពេក ឬ ការ មាន ញើស តិច បេ ក ឬ ក៏ គ្មាន ការ ចេញ ញើស សោះ ) ។ ដូច គ្នា ដែរ , ចំពោះ ការ ផ្លាស់ ប្តូរ ក្លិន ខ្លួន វិញ ក៏ អាច ជា បញ្ហា សុខភាព ផង ដែរ ។

ការ រៀបចំ ជីវិត រស់នៅ និង ការ ព្យាបាល នៅផ្ទះ អាច ព្យាបាល រោគ សញ្ញា របស់ អ្នក បាន យ៉ាង មាន ប្រសិទ្ធភាព ខ្ពស់ ក្នុង ករណី ដែល អ្នកមាន ញើស និង មាន ក្លិន ខ្លួន ធម្មតា ។ ប៉ុន្តែ ក្នុង ករណី ខ្លះ ការ ប្រើប្រាស់ ថ្នាំ ប្រឆាំង នឹង ការ ចេញ ញើស និង ថ្នាំ បំបាត់ ក្លិន វា ជា រឿង ចំ បាច់ ។ មនុស្ស ដែល មាន សុខភាព ល្អ គឺ អាច បែកញើស ប៉ុន្តែ តើ បែកញើស នៅ ពេល ណា , ទីកន្លែង ណា និង ប៉ុន្មាន នោះ វា ខុស ប្លែក គ្នា ពី មនុស្ស ម្នាក់ ទៅ ម្នាក់ ទៀត ។

មូលហេតុ ដែល ឲ្យ មនុស្ស ចេញ ញើស រួម មាន ៖
1. ការ លេង កីឡា ជា ពិសេស កីឡា ណា ដែល ប្រើ កម្លាំង ខ្លាំង
2. អាកាសធាតុ ក្តៅ
3. ការ ភ យ័ ខ្លាច , ថប់ បារម្ភ និង ភាព តានតឹង អារម្មណ៍ (stress)

ការ បែកញើស ដែល បង្ក ឡើង ដោយ អារម្មណ៍ ភាគច្រើន វា លេច ចេញ នៅ លើ មុខ , ក្លៀក , បាតដៃ និង បាតជើង ។ ប៉ុន្តែ ការ បែកញើស ប៉ុនណា និង ក្លិន ញើស អាច នឹង បណ្តាល មក ពី អារម្មណ៍ , ចំណីអាហារ , ថ្នាំ មួយ ចំនួន និង កម្រិត នៃ អ៊័ រ ម៉ូ ន ។ ប៉ុន្តែ ជាង នេះ ទៀត នោះ គឺថា វា ហាក់ដូចជា អ យុ តិ្ត ធម៌ បន្តិច ដែល មនុស្ស ខ្លះ បែកញើស ខ្លាំង ពី កំណើត មក តែ ម្តង ពិសេស នៅ បាតដៃ និង បាតជើង ។

ដោយសារ តែ មិន អាច កំណត់ នូវ និយម ន័យ ច្បាស់លាស់ អំពី ញើស និង ក្លិន ខ្លួន ធម្មតា បាន , ដូចនេះ អ្នក ត្រូវ ព្យាយាម ស្គាល់ នូវ អ្វី ដែល ជា ភាព ធម្មតា របស់ អ្នក ។ ការ ធ្វើ ដូចនេះ អាច ជួយ អ្នកដឹង បាន នៅ ពេល មាន អ្វី ផ្លាស់ ប្តូរ ខុសធម្មតា ។

សូម ទាក់ទង ទៅ គ្រូពេទ្យ ប្រសិនបើ អ្នកមាន បញ្ហា ដូច ខាងក្រោម ៖
1. អ្នក ចាប់ផ្តើម បែកញើស ច្រើន ឬ តិច ខុស ពី ធម្មតា ភ្លាម ៗ តែ ម្តង ។
2. ញើស រំខាន ដល់ ជីវិត ប្រចាំ ថ្ងៃ របស់ អ្នក ។
3. បែកញើស ពេល យប់ ដោយ គ្មាន ហេតុផល ។

4. អ្នក ចាប់ផ្តើម មាន អារម្មណ៍ ថា មានការ ប្រែប្រួល ក្លិន ខ្លួន របស់ អ្នក ដែល ការ ផ្លាស់ ប្តូរ ក្លិន ខ្លួន នេះ អាច ជា សញ្ញា មួយ ចំនួន ដែល ទាក់ទង ទៅ នឹង ជំងឺ មួយ ចំនួន ដូច ជា ទឹកនោមផ្អែម និង ខ្សោយតម្រងនោម ។

ការ បែកញើស កើតឡើង របៀប ណា?
មូល ហេ តនៃ ការ បែកញើស និង ក្លិន ខ្លួន បណ្តាល មក ពី ប្រ ព ន្ធ័ និយ័ត កម្ម កម្តៅ ក្នុង ខ្លួន របស់ អ្នក ជា ពិសេស ក្រពេញ ញើស របស់ អ្នក ។ ញើស អាច រក្សា កម្តៅ ក្នុង ខ្លួន របស់ អ្នក , ឲ្យ ស្បែក មាន សំណើម , ឲ្យ មាន លំនឹង រវាង ជាតិ ទឹក និង អេឡិចត្រូលីត ដែល ជា សារធាតុ គីមី មួយ ចំនួន នៅ ក្នុង ខ្លួន របស់ អ្នក ដូច ជា សូ ដ្យូ ម និង កាល់ស្យូម ។

ស្បែក របស់ អ្នកមាន ក្រពេញ ញើស ២ ប្រភេទ ៖ ក្រពេញ ញើស អ៊ិ ច គ្រី ន (eccrine) និង ក្រពេញ ញើស អាប់ ប៉ូ គ្រី ន (apocrine) ។ ក្រពេញ ញើស អ៊ិ ច គ្រី ន ជា ក្រពេញ ញើស មួយ ដែល មាន ច្រើន នៅ ក្នុង ខ្លួន របស់ យើង ហើយ វា មាន សកម្មភាព ផ្ទាល់ ទៅ លើ ផ្ទៃ នៃ ស្បែក ។ រីឯ ក្រពេញ ញើស អាប់ ប៉ូ គ្រី ន វិញ ស្ថិត នៅ កន្លែង ណា ដែល សំបូរ ទៅ ដោយ រោម ដូច ជា ស្បែក ក្បាល , ក្លៀក និង ក្រលៀន ដែល វា មាន សកម្មភាព ទៅ តាម រោម សិន មុន នឹង វា បញ្ចេញ ទៅ លើ ផ្ទៃ នៃ ស្បែក ។

នៅ ពេល ដែល កម្តៅ ក្នុង ខ្លួន របស់ អ្នក កើនឡើង , ប្រ ព ន្ធ័ ប្រសាទ ស្វយ័ត របស់ អ្នក បាន ភ្ញោ ច ទៅ លើ ក្រពេញ ញើស អ៊ិ ច គ្រី ន ដើម្បី បញ្ចេញ ទឹក មក លើ ផ្ទៃ ស្បែក របស់ អ្នក ។ ទឹក ដែល ចេញ មកនេះ គេ ហៅ ថា ញើស ដែល មាន ធាតុ ផ្សំ នៃ ទឹក និង អំបិល ( សូ ដ្យូ ម ក្ល រីត ) និង អេឡិចត្រូលីត តិចតួច ដែល អេឡិចត្រូលីត នេះ អាច រក្សា លំនឹង ជាតិ ទឹក ក្នុង ខ្លួន បាន ។

ក្រពេញ ញើស អាប់ ប៉ូ គ្រី ន , ដែល នៅ លើ ដៃ , បញ្ចេញ ញើស ដែល មាន ជាតិ ខ្លាញ់ ផ្ទាល់ ទៅ ក្នុង បំពង់ នៃ ក្រពេញ ។ នៅ ពេល ដែល អ្នកមាន មាន ភាព តានតឹង អារ ម្មន៍ ជញ្ជាំង នៃ បំពង់ របស់ ក្រពេញ នឹង កន្ត្រាក់ ដើម្បី បង្ខំ ឲ្យ ញើស ចេញ ទៅ លើ ផ្ទៃ ស្បែក ដែល ជា កន្លែង ដែល បាក់តេរី កម្ទេច វា ចោល ។ បាក់តេរី បំផ្លាញ ញើស ដែល ចេញពី ក្រពេញ ញើស អាប់ ប៉ូ គ្រី ន នេះ ហើយ ដែល បង្ក អោយទៅ ជា ក្លិន មិនល្អ ។

ដំណោះស្រាយ
ប្រសិនបើ អ្នក ព្រួយបារម្ភ អំពី កា បែកញើស និង ក្លិន ខ្លួន , ដំណោះស្រាយ ដែល សាមញ្ញ នោះ គឺ ការ ប្រើប្រាស់ ថ្នាំ កាត់ បន្ថយ ញើស និង បំបាត់ ក្លិន ខ្លួន ។

ថ្នាំ បំបាត់ ញើស ៖ ថ្នាំ បំបាត់ ញើស មាន ផ្ទុក នូវ សមាស ស ធាតុ អាលុយមីញ៉ូម ដែល រារាំង រន្ធ ញើស ជា បណ្តោះ អាស ន្ត ដើម្បី កុំ ឲ្យ វា បញ្ចេញ ដូច្នេះ វា កាត់ បន្ថយ ការ ចេញ ញើស ឲ្យ ទៅ ដល់ ស្បែក ។

ថ្នាំ បំបាត់ ក្លិន ខ្លួន ៖ ថ្នាំ បំបាត់ ក្លិន អាច បំបាត់ នៅ ក្លិន ខ្លួន ប៉ុន្តែ មិន អាច រារាំង នៃ ការ បញ្ចេញ ញើស នោះ ទេ ។ ថ្នាំ ទាំងនោះ មាន ធាតុ ផ្សំ ជា អាកុល ដែល ធ្វើ ឲ្យ ស្បែក មាន ជាតិ អាស៊ីត ដែល កាត់ បន្ថយ នូវ ការ មក តោង ភ្ជាប់ របស់ បាក់តេរី ។ ថ្នាំ បំបាត់ ក្លិន ជា ធម្មតា មាន ក្លិនក្រអូប នៃ ទឹកអប់ ដែល ការពារ ក្លិន ញើស , ប្រើ លើ ដៃ និង ក្លៀក ផង ដែរ ។

ប្រសិនបើ ការ ទិញ ថ្នាំ បំបាត់ ញើស មិន អាច ជួយ ទប់ស្កាត់ ញើស បាន ទេ , គ្រូពេទ្យ អាច ឲ្យ ថ្នាំ អាលុយមីញ៉ូម ក្ល រី ដ (Drysol) ។ ដើម្បី ឲ្យ បាន លទ្ធផល ល្អ បំផុត នោះ , សូម ប្រើប្រាស់ ថ្នាំ បំបាត់ ញើស ទៅ គ្រប់កន្លែង ណា ដែល ចេញ ញើស ច្រើន នៅ ពេល យប់ ។ មនុស្ស មួយ ចំនួន ការ ប្រើប្រាស់ ថ្នាំ បំបាត់ ញើស ក៏ អាច ឲ្យ មាន កន្ទួល ក្រហម ហើម និង រមាស់ នៅ លើ ស្បែក ផង ដែរ ។ ប្រសិនបើ មានការ រលាក (irritation) កើ t ឡើង សូម លាង ជម្រះ ថ្នាំ នោះ ចេញ នៅ ពេល ព្រឹក ។

ក្រៅពី នេះ អ្នក អាច កាត់ បន្ថយ ការ បែកញើស និង ក្លិន ខ្លួន របស់ អ្នក ដោយ ខ្លួន អ្នក ផ្ទាល់ តាម វិធី ដូច ខាងក្រោម ៖

1. លាង សម្អាតខ្លួន ជា រៀងរាលថ្ងៃ ការ មុជ ទឹកជា ទៀងទាត់ ជា ពិសេស ជាមួយ សាប៊ូ កំចាត់ មេរោគ អាច ជួយ កម្ចាត់ មេរោគ នៅ លើ ស្បែក ។

2. ជូត ជើង ឲ្យ ស្ងួត ក្រោយ ពី មុជទឹក មេរោគ រស់នៅ ក្នុង កន្លែង សើម ៗ នៅ ចន្លោះ ម្រាមជើង ។ ប្រើប្រាស់ ម្សៅ ដើម្បី ស្រូប ញើស ។

3. ជ្រើសរើស ស្បែកជើង និង ស្រោមជើង ដែល ផលិត ពី វត្ថុធាតុដើម ធម្មជាតិ ស្បែកជើង ដែល ផលិត ពី វត្ថុធាតុដើម ធម្មជាតិ ដូច ជា ស្បែក សត្វ អាច ជួយ ការពារ ការ បែកញើស ជើង ដោយសារ ការ មាន ខ្យល់ ចេញចូល ។

4. ការ ផ្លាស់ ប្តូរ ស្បែកជើង ស្បែកជើង មិន អាច ស្ងួត តែ រយៈពេល មួយ យប់ នោះ ទេ ដូច្នេះ កុំ ប្រើប្រាស់ ស្បែកជើង ដដែល ក្នុង រយៈពេល ២ ថ្ងៃ ប្រសិនបើ អ្នកមាន បញ្ហា ជើង ចេញ ញើស។

5. ពាក់ ស្រោមជើង ឲ្យ ត្រឹមត្រូវ ស្រោមជើង ខ្លះ អាច ជួយ ឲ្យ ជើង អ្នក ស្ងួត ពីព្រោះ ពួក វា ស្រូប សំណើម ពិសេស ស្រោមជើង ធ្វើ ពី ក្រណាត់ ឡែ ន ។

6. ឧស្សាហ៍ ផ្លាស់ ប្តូរ ស្រោមជើង ការ ផ្លាស់ ប្តូរ ស្រោមជើង ម្តង ឬ ពី ដង ក្នុង មួយ ថ្ងៃ ការ ជូត ជើង ឲ្យ ស្ងួត ជា រៀង រាល់ពេល ។

7. ឲ្យ ជើងមាន ខ្យល់ ចេញចូល ដើរ ជើង ទទេ ពេល ដែល អ្នក អាច ឬ ក៏ យ៉ាង ហោច ណាស់ ដោះ ស្បែកជើង របស់ អ្នក ឥឡូវនេះ ហើយ ពាក់ ស្បែកជើងសង្រែក ។

8. ជ្រើសរើស សាច់ ក្រណាត់ ដែល អាច ឲ្យ ស្បែក របស់ អ្នកមាន ខ្យល់ ឆ្លងកាត់ ។

9. ប្រើប្រាស់ ថ្នាំ បំបាត់ ញើស នៅ ពេល យប់ ប្រើប្រាស់ ថ្នាំ បំបាត់ ញើស នៅ លើ បាតដៃ ឬ ក៏ បាតជើង នៅ ពេល ដែល អ្នក ចូល គេង ឬ សាក ប្រើ ទឹកអប់ ប្រឆាំង នឹង ការ ចេញ ញើស ។

10. សាកល្បង ប្រើ វិធីសាស្ត្រ ប ន្ឋូ រ អារម្មណ៍ តាម រយ : ការ ហាត់ប្រាណ យូ ហ្កា ជាដើម ។

11. ការ ផ្លាស់ ប្តូរ អាហារ ប្រសិនបើ ចំណីអាហារ ឬ ក៏៏ ភេសជ្ជៈ ធ្វើ ឲ្យ អ្នកមាន ញើស ខុស ពី ធម្មតា ឬ ក៏ ញើស ធ្វើ ឲ្យ មាន ក្លិន ខ្លួន សូម ពិចារណា កុំ ពិសា អាហារ ណា ដែល មាន ជាតិ កាហ្វេ អ៊ី ន ព្រមទាំង អាហារ ណា ដែល មាន ក្លិន ខ្លាំង រួម មាន ខ្ទឹមស និង ខ្ទឹមបារាំង ជាដើម៕

Facebook Comments
Loading...

Leave a Reply

Your email address will not be published. Required fields are marked *